ប្រជាពលរដ្ឋដែលជាអាជីវករនៅផ្សារសាមគ្គីខេត្តប៉ៃលិនពិតជាមានអារម្មណ៍រំភើបនិងសប្បាយរីករាយយ៉ាងខ្លាំងដែលបានឯកឧត្ដម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ រៀបចំជួយសម្រួលផ្លូវបេតុងជុំវិញផ្សារនិងរៀបចំក្នុងផ្សារឲ្យមានសណ្ដាប់ធ្នាប់ល្អ។
លោកជំទាវ បាន ស្រីមុំ បេក្ខភាពតំណាងរាស្ត្រគណបក្សកម្ពុជាមណ្ឌលប៉ៃលិនរួមទាំងក្រុមការងារបានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយអាជីវករនិងបានជំរុញឱ្យពួកគាត់ទៅបោះឆ្នោតឲ្យបានគ្រប់ៗ៕