ម៉ូតូចំនួន ៥០ គ្រឿង ត្រូវបានឯកឧត្តម ថង សាវុន អភិបាលខេត្ត រតនគិរី ប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង ៥០ នៅទូទាំងខេត្ត


នាព្រឹកថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៨ ឯកឧត្តម ថង សាវុន អភិបាលនៃ គណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី បានអញ្ជើញជា អធិបតីភាពក្នុងពិធីប្រគល់ទទួលម៉ូតូចំនួន ៥០ គ្រឿង ដែលជាអំណោយរបស់សម្តេច ក្រហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនដល់មន្រ្តីនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំសង្កាត់ទាំង ៥០ នៅទូទាំងខេត្ត ។ ពិធីប្រគល់ទទួលម៉ូតូខាងលើនេះ ប្រារព្ធធ្វើ ឡើងនៅស្នងការដ្ឋាននគរបាលខេត្ត ។

លោកឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការនគរបាលខេត្ត បានអោយដឹងថា ក្នុងគោល បំណងពង្រឹងខឿនសន្តិសុខជាតិ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃ បានដាក់ចេញនូវ គោលនយោបាយពង្រឹងនិងកែទម្រង់កងកម្លាំងប្រដាប់អាវុធ ក្នុងនោះរួមទាំងកែទម្រង់ការ ងារប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលជាយន្តការដ៏សំខាន់ ក្នុងការធានាស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន ។

លោកស្នងការនគរបាលខេត្តបានបន្តរថា ឆ្លើយតបទៅនិង កំណែទម្រង់ខាងលើនេះសម្តេចក្រឡាហោម សរ ខេង បានសម្រេចផ្តល់ទោចក្រយានយន្ត ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ថែមទៀតសរុបការផ្តល់ពីមុនមក និងពេលនេះប៉ុស្តិ៍នគរបាល រដ្ឋបាលនីមួយៗ ទទួលបានម៉ូតូសម្រាប់ប្រើប្រាស់ចំនួន ៤ គ្រឿងរួចមកហើយ ។

មានប្រសាសន៍សំណេះសំណាលទៅកាន់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលដែរមកទទួល ម៉ូតូនាពេលនេះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការកែទម្រង់របៀបរបបធ្វើការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលបានធ្វើអោយមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល មានការប្រែប្រួលឥរិយាបថ អត្តចរិកធ្វើការងារ គួបផ្សំ ការគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈ បានធ្វើអោយការងារប៉ុស្តិ៍នគរបាល រដ្ឋបាល ឃុំសង្កាត់ ត្រូវបានលើកកម្ពស់ និងមានភាពរីកចម្រើនគួរអោយកត់សំគាល់។ ឯកឧត្តម អភិបាលខេត្ត បានបន្តរថា កងកម្លាំងប្រដាប់អាវុធ គឺជាកងកម្លាំងរបស់រាជរដ្ឋាភិបាល ដូច្នេះ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ ត្រូវស្មោះត្រង់នឹងរាជរដ្ឋាភិបាល ប្តេជ្ញាការពាររាជ រដ្ឋាភិបាលស្របច្បាប់ ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ និងត្រូវចូលរួម ប្រឆាំងដាច់ខាតនូវរាល់ឧបាយកលណាមួយដែរមានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងញុះញ៉ុងបំបែកបំបាក់ សាមគ្គីភាព ឯកភាពជាតិ អោយបានដាក់ខាត ។ជាពិសេស កងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលត្រូវសហការគ្នាជាមួយកម្លាំងប្រជាការពារ ប្តេជ្ញាការពារ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ អោយធានាបានសន្តិសុខសុវត្ថិភាព អោយមានរបៀបរៀបរយ និងសូមអោយកម្លាំងប្រដាប់អាវុធទាំងអស់ទៅបោះឆ្នោតអោយ បានគ្រប់ៗគ្នានៅថ្ងៃ អាទិត្យ ទី ២៩ ខែ កក្កដា ខាងមុខនេះដើម្បីសម្តែងឆន្ទៈនិងប្រើប្រាស់ សិទ្ធិសេរីភាពរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំដែរមាន សមត្ថភាពក្នុងការរក្សាសន្តិភាព រក្សាសមតិផលសង្គមជាតិ និងការអភិវឌ្ឍប្រទេសជាតិ អោយមានការរីកចម្រើនតទៅមុខទៀត។

បន្ទាប់ពីពិធីប្រគល់សោរម៉ូតូជូនដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង ៥០ ឃុំសង្កាត់ រួមមក ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ក៏បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ថវិការគោលនយោបាយរបស់រាជរដ្ឋាភិបាលជូនដល់មន្រ្តីនគរបាលដែរចូលនិវត្តន៍ ចំនួន ៣៣ នាក់ និងគ្រួសារមរណៈ ៤នាក់ ផងដែរ ។ ឯកឧត្តម ថង សាវុន បានលើកឡើងនូវការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះនិវត្តន៍ជននៅ ទូទាំងប្រទេសដោយរាជរដ្ឋាភិបាល បានផ្តល់គោលនយោបាយឧបត្ថម្ភប្រាក់បៀវត្សរៀង រាល់ឆ្នាំ ជាពិសេសបានផ្តល់ជូននូវការពិនិត្យនិងព្យាបាលជម្ងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយ ឥតគិតថ្លៃផងដែរ ៕