ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រជុំពិភាក្សាដើម្បីស្វែងរកដំណោះស្រាយកាត់បន្ថយការកកស្ទះចរាចរណ៍


ល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ប៉ាសុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសនៅចំណុចដើម្បីស្វែងរកដំណោះស្រាយកាត់បន្ថយការកកស្ទះចរាចរណ៍សំខាន់ៗមួយចំនួន៖

១-រង្វង់មូលចោមចៅ
+ស្វែងរកជម្រើសល្អបំផុតដើម្បីកាត់បន្ថយនូវផលប៉ះពាល់ឱ្យបានជាអតិប្បរមា
+ត្រូវសិក្សាបច្ចេកទេសផ្លូវឱ្យបានច្បាស់លាស់ ព្រោះទីតាំងនេះជាតំបន់ឧស្សាហកម្មសំខាន់មួយ ដែលមានរថយន្តធំៗដឹកទំនិញចេញ-ចូល និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិជាច្រើនឆ្លងកាត់ផងដែរ។
២-ស្ពានអាកាសក្បាលថ្នល់
ទីតាំងនេះត្រូវបានសិក្សាបន្ថែមស្ពានអាកាស ៣ខ្សែទៀត ដើម្បីដោះស្រាយការកកស្ទះនាពេលបច្ចុប្បន្ន។គម្រោងនេះមានការយឺតយ៉ាវបន្តិច ដោយសារផលប៉ះពាល់ជាមួយបំពង់ទឹកស្អាតធំមួយ ទំហំរហូតដល់ ១,៦ម៉ែត្រ ដែលអាចដាច់ទឹកប្រើប្រាស់រយ:ពេលដល់ទៅ៣ខែប៉ុន្តែក្រុមការងារបច្ចេកទេសនឹងសិក្សាកែសម្រួលឡើងវិញដើម្បីចាប់ផ្តើមស្ថាបនាបាននៅពេលឆាប់ៗខាងមុខ។
៣-រង្វង់មូលទួលគោក
ត្រូវកែសម្រួលដាក់ជាភ្លើងស្តុប ព្រោះទីតាំងរង្វង់មូលនេះតូច មានផ្លូវជួបគ្នា៥ខ្សែ ដូច្នេះមានការកកស្ទះខ្លាំង៕

b1

b3

b2

b4

b5

b6