លោកជំទាវម៉ែន សំអន សម្ពោធដាក់ឱ្យប្រើប្រាស់អគារ១ខ្នងនៅ សាលាបឋមសិក្សាពេជ្រមន្ដ្រីស្រុកស្វាយទាប ខេត្ដស្វាយរៀង


លោកជំទាវឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអនរដ្ឋមន្ដ្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីភាព ក្នុង ពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ អគារ ថ្មី១ខ្នង មាន០៤បន្ទប់ នៅសាលាបឋមសិក្សាពេជ្រមន្ត្រី ដែលស្ថិត នៅក្នុងឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្ដស្វាយរៀង កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦កន្លដទៅនេះ ។
លោកជំទាវម៉ែន សំអន មានប្រសាសន៍ថាថ្ងៃនេះខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដោយ បានមកចូលរួមជាមួយព្រះសង្ឃ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី លោកយាយ លោកតាលោកគ្រូ អ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស បងប្អូនទាំងអស់ ក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់អគារ ថ្មី១ខ្នង មាន៤បន្ទប់នេះ កើតចេញពីសទ្ធាជ្រះថ្លាពុទ្ធបរិស័ទនាពេលនេះ ដើម្បីដាក់ឱ្យក្មួយៗបានសិក្សា រៀនសូត្រ និងស័កិ្ដសម ជាកន្លែងសិក្សាសមរម្យ ។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា ដឹកនាំ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្ត អនុវត្តន៍យុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៣ ក្នុងគោលដៅជំរុញកំណើនបង្កើតការងារ ធានាសមធម៌ និងប្រសិទ្ធភាព ហើយនាំប្រទេសជាតិ ឆ្ពោះទៅ ប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានធ្វើការកែទម្រង់រដ្ឋយ៉ាងស៊ីជម្រៅគ្រប់វិស័យដោយផ្អែកលើយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ និងការកំណត់ នូវទស្សនវិស័យអភិវឌ្ឍន៍ប្រទេសសម្រាប់អនាគតដ៏ច្បាស់លាស់ ក្នុងការអនុវត្ត គោលនយោបាយ ៤យ៉ាង ជាគន្លឹះ គឺ ៖ មនុស្ស ទឹក ផ្លូវ និងភ្លើង ដើម្បីជាមូលដ្ឋាន ក្នុង ការអភិវឌ្ឍន ប្រទេសជាតិ។
លោកជំទាវបានបន្តទៀតថាជានិច្ចកាលសម្តេចតេជោ តែងយកចិត្តទុកដាក់ជាអាទិភាពលើវិស័យអប់រំ និង បានកំណត់ក្នុងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ២០១៣-២០១៨អំពីគោលនយោបាយ ជាអាទិភាពលើ ការពង្រឹងគុណភាពវិស័យអប់រំ។
លោកជំទាវក៏បានសំណូមពរឱ្យប្រជាពលរដ្ឋដូចជា ១. មាតា បិតា សិស្សត្រូវមានកាតព្វកិច្ចនាំកូនទៅចុះ ឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា។ ២.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំថែមទៀតក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ៣.បងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោតត្រូវទៅ ចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕

Men Sam An 15-9-2016 (5)

Men Sam An 15-9-2016 (10)

Men Sam An 15-9-2016 (7)

Men Sam An 15-9-2016 (13)

Men Sam An 15-9-2016 (19)

Men Sam An 15-9-2016 (14)

Men Sam An 15-9-2016 (15)

Men Sam An 15-9-2016 (16)

Men Sam An 15-9-2016 (8)

Men Sam An 15-9-2016 (4)

Men Sam An 15-9-2016 (3)