នៅព្រឹកថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈអេឡិចត្រូនិច និងបច្ចេកវិទ្យាព៏ត៌មាន ដែលមានទឹកប្រាក់សរុបប្រមាណ ៧៥.៥៨៥ ដុល្លារអាមេរិក ពីសាធារណរដ្ឋប្រជាមានិតចិន ជូនវិទ្យាស្ថានជាតិការទូត និង ទំនាក់ទំនងអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា។