លោក ម៉ននី បណ្ឌិត អភិបាល ក្រុងព្រៃវែង អញ្ជើញជាអធិបតីក្នុង ពិធីក្រុងពាលីសាងសង់អាគាររដ្ឋបាលសង្កាត់កំពង់លាវថ្មី ក្រុងព្រៃវែង


ថ្ងៃចន្ទ ១១ កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨
លោក ម៉ននី បណ្ឌិត អភិបាល ក្រុងព្រៃវែង និងលោក សិុន សារៈ ប្រធានក្រុមប្រឹក្សាក្រុង បានអញ្ជើញចូលរួមក្នុងពិធីក្រុងពលីសាង់សង់អាគាររដ្ឋបាលសង្កាត់កំពង់លាវថ្មី ស្ថិតនៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។ក្នុងនោះផងដែរ បានចូលរួមពីលោកអភិបាលរងក្រុង លោកនាយករដ្ឋបាលស្តីទី កងកំលាំងទាំងបី ប្រធានអនុប្រធានការិយាល័យ និងមន្រ្តីរាជការសាលាក្រុង ការិយាល័យជំនាញជុំវិញក្រុង លោកចៅសង្កាត់កំពង់លាវ ក្រុមប្រឹក្សាសង្កាត់ លោកមេប៉ុស្តិ៍ និងមេភូមិ អនុភូមិ សមាជិកភូមិសង្កាត់កំពង់លាវ ។

គួរបញ្ជាក់ផងដែរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ការអភិវឌ្ឍន៍មានលើគ្រប់វិស័យ ទាំងធនធានមនុស្ស សំភារៈ និងសំណង់អាគារផ្សេងៗ ដែលមានការរីកចំរើនជៀនលឿនគ្រប់វិស័យ ជាក់ស្តែងដូចជាថ្ងៃនេះ សំណង់អាគាររដ្ឋបាលសាលាសង្កាត់នេះ និងជួយសំរួលដល់ធ្វើការងាររបស់មន្រ្តីរាជការ និងប្រជាពលរដ្ឋ ដែលមកទទួលសេវាផងដែរ ។