នារសៀលថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៨ នេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី អមដំណើរដោយប្រធាន អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេសេសាន និងនាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តផ្តល់ជូនអាជ្ញាធរស្រុកវ៉ឺនសៃសម្រាប់ធ្វេីការយកទៅបែងចែកជូនប្រជាពលរដ្ឋចំនួន ២៦ ស្ថិតក្នុងឃុំចំនួន៣ គឺឃុំកាចូន ឃុំភ្នំកុក និងឃុំប៉ុង ។
អំណោយរបស់សាខាកាកបាទខេត្តដែលយកផ្តល់ជូនរួមាន កៅស៊ូតង់ ៣២ដុំ មីត្រីខ៨០កញ្ចប់។
សូមបញ្ជាក់ គិតត្រឹមថ្ងៃទី២៤ កក្កដា នេះកម្ពស់ទឹកទន្លេសេសាន បានហក់ឡើងកម្ពស់ ៩ម៉ែត្រ៥៧ ខណៈដែលចំណុចប្រកាសអាសន្ន៨ម៉ែត្រ។