ឯកឧត្តម មាស សុភា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជួបសំណេះសំណាល និងបង្ហាញខ្លូនបេក្ខជនឈ្មោះបោះឆ្នោតជ្រើសតាំងតំណាង នីតិកាលទី៦ ជាមួយសមាជិក គណបក្សស្រុកក្រុងព្រះវិហារ


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២៤ កក្កដា ២០១៨ នេះនៅស្នាក់ការគណបក្សខេត្ត ឯកឧត្តម មាស សុភា សមាជិកអចន្ត្រៃ យ៍គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ និងជាបេក្ខជនពេញសិទ្ធឈរបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តនីតិកាលទី ៦ មណ្ឌលព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណ បក្សប្រជា ជនកម្ពុជា និងជាប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ សមាជិកគណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ឯកឧត្តម លោក ជំទាវ បេក្ខជន និងក្រុមការងារចុះជួយស្រុក និងឃុំបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជួបសំណេះសំណាល និងបង្ហាញខ្លូនបេក្ខជនឈ្មោះបោះឆ្នោតជ្រើសតាំងតំណាង នីតិកាលទី៦ ជាមួយសមាជិក គណបក្សស្រុកក្រុងព្រះវិហារ ក្រុមការងារចុះជួយសង្កាត់ទាំង ២ គណបក្សសង្កាត់ ភ្ងាក់ងារគណបក្ស ក្រុមឃោសនិក និងប្រធានក្រុមបក្ស សាខាបក្ស សមាជិក សមាជិកាបក្សសង្កាត់ទាំង២ សរុបចំនួន នាក់១,០០០ និងបានអោយគូសសន្លឹកឆ្នោតសាកល្បង។

នៅក្នុងឱកាសនោះដែរឯកឧត្តមបានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស លេខរៀងគណបក្ស របៀបគូសសន្លឹកឆ្នោត និងបានអំពាវនាវជូនសមាជិក សមាជិកា អោយទៅបោះឆ្នោត និងគៀរគរសមាជិកបោះឆ្នោតជូនគណ បក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ ជៀសវាងចាញ់បោកការឃោស នារបស់ជនអគតិមួយចំនួន។

-បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា គឺបន្តបានការអភិវឌ្ឍន៍ និងសុខសន្តិ ភាព។

-គាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី នៅអាណ្តិបន្តៗទៀត។