ព្រឹកថ្ងៃច័ន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន គណៈប្រតិភូក្រុមមិត្តភាពទ្វេភាគី ក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី ជាមួយព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម Stepan ZHIRYAKOV អនុប្រធាន គណៈកម្មាធិការគោលនយោបាយកសិកម្ម និងស្បៀងអាហារ និង ការគ្រប់គ្រងបរិស្ថាននៃក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ និងជាប្រធានក្រុមមិត្តភាពចូលជួបសម្តែងការគួរសម និងសវនាការ ក្នុងឱកាសដែល ឯកឧត្តម និងគណៈប្រតិភូ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា