លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញបោះឆ្នោតរួចហើយ


នៅព្រឹក ថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញមកបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្រ្តនីតិកាលទី៦ នៅការិយល័យលេខ ០៧៩៦ ស្ថិតក្នុងបឋមសិក្សាព្រះសីហនុ នៃខេត្តស្វាយរៀង រួចហើយ៕