គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះថា រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ គិតត្រឹមម៉ោង៦ល្ងាច មានប្រជាពលរដ្ឋខ្មែរចំនួន ២.០៥២.៩៦០នាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត។
សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕
អំឡុងពេល ១៤ថ្ងៃ ប្រជាជនប្រហែលជាជាង២លាន នាក់ បានទៅចុះឈ្មោះបោះឆ្នោត
