ឯកឧត្តម លឹម គានហោ បានបញ្ជាឱ្យដំឡើងម៉ាស៊ីនចល័តខ្នាតមធ្យម ចំនួន ០២ គ្រឿងបន្ថែមទៀត ដើម្បីអន្តរាគមន៍បូមនៅទីតាំងចំនួន ០២ ផ្សេងទៀតដែលកំពុងរងផលប៉ះពាល់


តាមរយៈការប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង ដើម្បីអន្តរាគមន៍បូមជំនន់ទឹកភ្លៀងចេញក្នុងក្រុងស្ទឺងត្រែង ត្រង់ចំណុចសង្កាត់ស្ទឹងត្រែង ចាប់តាំងពីវេលាព្រឹករហូតមកដល់ម៉ោង ៦ ល្ងាចថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកបានស្រកអស់មួយចំនួនហើយ ។ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឱ្យដំឡើងម៉ាស៊ីនចល័តខ្នាតមធ្យម ចំនួន ០២ គ្រឿងបន្ថែមទៀត ដើម្បីអន្តរាគមន៍បូមនៅទីតាំងចំនួន ០២ ផ្សេងទៀតដែលកំពុងរងផលប៉ះពាល់ ។

សូមជម្រាបដែរថា ទន្ទឹមនឹងការគម្រាមកំហែងពីទឹកជំនន់ទន្លេមេគង្គលើ តំបន់មួយចំនួនក្នុងក្រុងស្ទឹងត្រែង ក៏កំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀងផងដែរ ។

កាលពីវេលាយប់ថ្ងៃទី ២៩ ឈានចូលថ្ងៃទី ៣០ ខែកក្កដា ក្រុងស្ទឹងត្រែង មានភ្លៀងធ្លាក់រហូតដល់ ១១២,៥ មម និងបានបង្កឲ្យមានជំនន់ទឹកភ្លៀងនៅផ្នែកខ្លះក្នុងក្រុង ។