មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បាននាំយកគ្រឿងចុះពង្រឹងតួទំនប់វ៉ៃកូ


នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ​ មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បាននាំយកគ្រឿងចុះពង្រឹងតួទំនប់វ៉ៃកូ ស្ថិតនៅចំណុចភូមិមេលោង ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីទប់ទល់នឹងការហូរច្រោះដោយទឹកជំនន់ទន្លេមេគង្គ ដែលកំពុងមានការកើនឡើងជាបន្តបន្ទាប់ ។

សូមជម្រាបថា គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ៣១ ខែកក្កដា នេះ ទឹកទន្លេមេគង្គក្នុងខេត្តត្បូងឃ្មុំ បានកើនឡើងដល់កម្ពស់ ១៤,៦៦ ម ហើយ ។ តំបន់ទំនាបនានាតាមដងទន្លេ ក៏ត្រូវបានទឹកលិចចូលជាបណ្តើរៗ និងកំពុងគម្រាមកំហែងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធារាសាស្ត្រ និងភូមិឋានប្រជាពលរដ្ឋនៅតាមតំបន់ទាំងនោះផងដែរ ។