មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ និងវាយតម្លៃការខូចខាតរបស់ប្រព័ន្ធធារាសាស្ត្រ ស្ទឹងកែវ


នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ និងវាយតម្លៃការខូចខាតរបស់ប្រព័ន្ធធារាសាស្ត្រ ស្ទឹងកែវ ស្ថិតក្នុងស្រុកឈូក និងស្រុកទឹកឈូ ខេត្តកំពត បន្ទាប់ពីបានរងការវាយប្រហារដោយជំនន់ទឹកភ្លៀងនាពេលថ្មីៗកន្លងទៅនេះ ។

សូមជម្រាបជូនថា ប្រព័ន្ធធារាសាស្ត្រ ស្ទឹងកែវ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណ ១២.០០០ ហិកតា ។