ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០២ គ្រឿង ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ រៀបចំដំឡើងរួច និងកំពុងដំណើរការបូមរំដោះជំនន់ទឹកភ្លៀងចេញពីដីស្រែកសិករក្នុងស្រុកមង្គលបូរី


ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០២ គ្រឿង ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ រៀបចំដំឡើងរួច និងកំពុងដំណើរការបូមរំដោះជំនន់ទឹកភ្លៀងចេញពីដីស្រែកសិករក្នុងស្រុកមង្គលបូរី ។

គួររំលឹកជូនថា ដោយសារមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នានៅក្នុងភូមិសាស្ត្រស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើឱ្យផ្ទៃដីដំណាំស្រូវវស្សារបស់កសិករជាង ២ ពាន់ហិកតា រងការលិចលង់ដោយជំនន់ទឹកភ្លៀង ។ ជាដំណោះស្រាយចំពោះមុខ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានអន្តរាគមន៍បើកទ្វារទឹកហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រពាក់ព័ន្ធមួយចំនួន ដើម្បីជួយសម្រួលដល់ការដោះទឹកជំនន់ចេញពីក្នុងស្រែ ។ ជាមួយគ្នានេះ មន្ទីរក៏កំពុងរៀបចំដំឡើងម៉ាស៊ីនបូមទឺកចល័តខ្នាតមធ្យម​ ចំនួន ០២ គ្រឿង ដើម្បីជួយដល់ការងារអន្តរាគមន៍ខាងលើនេះផងដែរ ធ្វើយ៉ាងណាធានានូវការប្រមូលផលរបស់កសិករបានទាន់ពេលវេលា ។