អភិបាលស្រុកអូររាំងឪ​ និងសហការី​ រួមជាមួយលោកមេឃុំមៀន​ បានអញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាពទឹកជំនន់ទន្លេមេគង្គ​


ព្រឹក​ថ្ងៃពុធ​ ៥រោច​ ខែទុតិយាសាឍ​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១៨​ លោក​ ងួន​ ប៊ុណ្ណាន​ អភិបាល​ នៃគណ:អភិបាលស្រុកអូររាំងឪ​ និងសហការី​ រួមជាមួយលោកមេឃុំមៀន​ បានអញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាពទឹកជំនន់ទន្លេមេគង្គ​ ដែលបានជន់លិចដល់ក្រោមផ្ទះប្រជាពលរដ្ឋមួយចំនួននៅភូមិកន្លែងចក​ និងភូមិបឹងជើង​ ឃុំមៀន​ ស្រុកអូររាំងឪ​ ដើម្បីមានវិធានការដោះស្រាយបានទាន់ពេលវេលា។