លោកជំទាវកែ ច័ន្ទមុនីព្រមទាំងក្រុមគ្រួសារបាន នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះ វស្សានៅវត្តសន្ទៃ ,វត្តបល្ល័ង្ក និង វត្តកាន់យួរ


កំពង់ឆ្នាំងៈ នៅថ្ងៃទី៥ខែសីហា ឆ្នាំ២០១៨លោក
ជំទាវកែច័ន្ទមុនីព្រមទាំងក្រុមគ្រួសារបាននាំយកនូវទៀនព្រះវស្សាទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគរួមនិងសម្ភារៈបរិក្ខាព្រមទាំងបច្ច័យមួយចំនួនមកប្រគេនដល់ព្រះចៅអធិការវត្តដែលកំពុងគង់ចាំព្រះវស្សា អស់កាលត្រីមាសវត្តសន្ទៃ វត្តបល្ល័ងស្ថិតស្រុករលាប្អៀរ និង វត្តកាន់យួរស្ថិតក្នុងស្រុកបរិបូណ៏ខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវកែ ច័ន្ទមុនី បានថ្លែងថា៖ក្រោមការដឹកនាំរបស់របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ ដោយសារតែនយោបាយឈ្នះឈ្នះរបស់សម្តេចបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពនិងសេ្ថរភាពគ្រប់ទីកន្លែងនិងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រនិងបានលើកតម្កើងព្រះពុទ្ធសាសនាជាសាសន៍របស់រដ្ឋដែលប្រជាពលរដ្ឋភាគច្រើននៅទូទាំងប្រទេសគោរពព្រះពុទ្ធសាសនា។

លោកជំទាវបានមានប្រសាសន៍បន្តថាទីវត្តអារាមមិនត្រឹមតែបំរើវិស័យព្រះពុទ្ធសាសនាជាទីសក្ការៈបូជារបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលគោរពព្រះពុទ្ធសាសនាប៉ុណ្ណោះទេគឺជាទីកន្លែងប្រមូលផ្តុំនូវវប្បធម៌ប្រពៃណីនិងជាថ្នាល់សំរាប់បណ្តុះធនធានមនុស្សដែលជាកន្លែងបណ្ណាល័យផ្ទុកនៅអក្សរសាស្រ្តជាតិអរិយធម៌វប្បធម៌ខ្មែរតាំងពីដូនតាមកដូចនេះយើងទាំងអស់គ្នាត្រូវតែថែរក្សាទុកអោយកូនចៅជំនាន់ក្រោយទៅបន្តវេណទៅអនាគត។

ក្នុងឱកាសនោះជំទាវកែ ច័ន្ទមុនី ព្រមទាំងក្រុមគ្រួសារក៏បានប្រគេនទៀនព្រះវស្សាក្នុងមួយៗវត្តមានៈ១គូរ,ស្លាដក១កញ្ចប់,ទឹកសុទ្ធវីតាល់ ០១ កេស,ទឹកក្រូច​ ០១កេស,ទឹកត្រី ០១ យួរ,ទឹកស៊ីអ៊ីវ ០១ យួរ,មី ០១ កេសបច្ច័យកសាង​ ៣០០,០០០រៀលប្រេងសាំង ១០លីត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន​ ៧អង្គ ដោយក្នុងមួយអង្គ ៤០,០០០​ រៀល ។