អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យការដ្ឋានសាងសង់រូបសំណាក កវីប្រជាប្រីយ៍ ភិរម្យ ង៉ុយ ដែលស្ថិតក្នុងរង្វង់មូលនៅសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ


ការដ្ឋានសាងសង់សម្រេចបាន ៧០% នឹងស្ទូចតម្លើងរូបសំណាកពីថ្មភក់ឆ្លាក់រួច នៅសប្តាហ៍ក្រោយ !
នៅព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យការដ្ឋានសាងសង់រូបសំណាក កវីប្រជាប្រីយ៍ ភិរម្យ ង៉ុយ ដែលស្ថិតក្នុងរង្វង់មូលនៅសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ជាស្រុកកំណើតរបស់លោកតា ក្រម ង៉ុយ ។