មន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ដើម្បីចុះពិនិត្យការអនុវត្តការងារកែលម្អ ប្រព័ន្ធធារាសាស្ត្រ ចំនួន ០៦ ប្រព័ន្ធ ក្នុងខេត្តកំពង់ឆ្នាំង


ថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៨ នេះ មន្ត្រីបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ដើម្បីចុះពិនិត្យការអនុវត្តការងារកែលម្អ និងថែទាំប្រចាំ ប្រព័ន្ធធារាសាស្ត្រ ចំនួន ០៦ ប្រព័ន្ធ ក្នុងខេត្តកំពង់ឆ្នាំង ។

ប្រព័ន្ធធារាសាស្ត្រទាំង ០៦ ប្រព័ន្ធ ខាងលើ រួមមាន ៖
១. ប្រព័ន្ធធារាសាស្ត្រ អាងទឹកក្ដុល​ ស្ថិតក្នុងស្រុកសាមគ្គមានជ័យ
២. ប្រព័ន្ធធារាសាស្ត្រ អាងទឹកថ្មកំបោរ ស្ថិតក្នុងស្រុកសាមគ្គមានជ័យ
៣. ប្រព័ន្ធធារាសាស្ត្រ អាងទឹកតាវ៉ាយ ស្ថិតក្នុងស្រុកសាមគ្គមានជ័យ
៤. ប្រព័ន្ធធារាសាស្ត្រ អាងទឹកយុទ្ធសាស្ត្រ ស្ថិតក្នុងស្រុកសាមគ្គមានជ័យ
៥. ប្រព័ន្ធធារាសាស្ត្រ អាងទឹកបឹងធំ ស្ថិតក្នុងស្រុកកំពង់ត្រឡាច
៦. ប្រព័ន្ធធារាសាស្ត្រ អាងទឹកត្រាំក្របី ស្ថិតក្នុងស្រុកជលគិរី ។