រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំវាយតម្លៃដំណើរការសរសេរ និងបែងចែកភារកិច្ចដំណើរការកំណែការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាអោយការប្រឡងនេះគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ នៅវិទ្យាស្ថានជាតិអប់រំ។
គូសបញ្ជាក់ថា គណ:កម្មការអប្បមាទទូទាំងប្រទេសនឹងប្រគល់ដុំកិច្ចការបេក្ខជនជូនប្រធាន អនុប្រធានមណ្ឌលកំណែ និងគណៈកម្មការកណ្ដាលនៅថ្ងៃស្អែកនេះ ដើម្បីដឹកទៅកាន់មណ្ឌលកំណែទាំង១០ និងចាប់ផ្ដើមការងារត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កាត់ក្បាលសន្លឹកកិច្ចការ និងចុះអក្សរសម្ងាត់ជាបន្តទៀត។