ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខាសាលាស្តីពី យន្តការផ្តល់ផល ប្រយោជន៍ដល់មន្ត្រី បទពិសោធន៍ និងបញ្ហាប្រឈមក្នុងការ អភិវឌ្ឍសមត្ថភាពមន្ត្រីសភា


នារសៀលថ្ងៃពុធ ១១កេីត ខែស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខាសាលាស្តីពី យន្តការផ្តល់ផល ប្រយោជន៍ដល់មន្ត្រី បទពិសោធន៍ និងបញ្ហាប្រឈមក្នុងការ អភិវឌ្ឍសមត្ថភាពមន្ត្រីសភា (នៅរដ្ឋសភាញូវហ្សែលែន) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ​ មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា​ និងបុគ្គលិកនៃវិទ្យាស្ថានសភាកម្ពុជា(PIC) នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

សិក្ខាសាលានេះ សហការរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានសភាកម្ពុជា (PIC) ដោយមានការធ្វើបទបង្ហាញពីឯកឧត្តម David Martin Wilson អគ្គលេខាធិការរដ្ឋសភា ញូវហ្សែលែន។