អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពទឹកទន្លេ និងស្ថានីយ៍បូមទឹក ដើម្បីត្រៀមបង្ការទប់ស្កាត់ទឹកជំនន់


នៅវេលាម៉ោង ១៧:០០ កំពស់ទន្លេចតុមុខឡើងដល់ +9.72
នៅរសៀលថ្ងៃទី២២ខែសីហាឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពទឹកទន្លេ និងស្ថានីយ៍បូមទឹក ដើម្បីត្រៀមបង្ការទប់ស្កាត់ទឹកជំនន់ ។ រាជធានីភ្នំពេញ នឹងមិនអាចរងនូវការគំរាមកំហែងដោយទឹកជំនន់បានឡើយ និងមានសុវត្ថិភាព ដោយសារមានទំនប់ព័ទ្ឋជុំវិញទីក្រុងដ៏រឹងមាំ ម្យ៉ាងទៀតស្ថានីយ៍បូមទឹក ចំនួន ១៣កន្លែង មានសមត្ថភាពបូមទឹកថ្មីសរុបទាំងអស់ ៧៩ម៉ែត្រគូបក្នុង១វិនាទី ។