គ្រួសារជួបការលំបាកនិងគ្រួសាររងគ្រោះដោយធម្មជាតិចំនួន៧គ្រួសារបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈនៅថ្ងៃទី ២១ សីហា ឆ្នាំ ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកចំនួន ៦គ្រួសារ និង រងគ្រោះដោយខ្យល់កន្រ្តាក់ ១គ្រួសារ ដឹកនាំដោយ លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខា និងមន្ត្រីសាខា អ្នកស្ម័គ្រចិត្តភូមិចំនួន ១២នាក់ ស្ថិតក្នុងភូមិស្វាយចេក ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។

នាឱកាសនោះផងដែរ លោកនាយកបានផ្តាំផ្ញើក្តីនឹករលឹករបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់សុខទុក្ខចំពោះប្រជាពលរដ្ឋគ្រប់គ្នាដោយមិនប្រកាន់និន្នាការនយោបោយ ឬពណ៌សម្បុរឡើយ សមនិងពាក្យស្លោកថា កាកបាទក្រហមកម្ពុជាមានសម្រាប់គ្រប់ៗគ្នា គ្រប់ទីកន្លែង ដោយមិនទុកនរណាម្នាក់ចោលឡើយ ។

ក្រោយចប់ការសំណេះសំណាល លោកនាយកបាននាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារនីមួយៗទទួលបាន៖ អង្ករ៣០គក មី១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ២០,០០០រៀល ។

ដោយឡែកគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់និងគ្រួសារមានផ្ទះជញ្ជាំងធ្លុះធ្លាយ ទទួលបានតង់ធំ១បន្ថែមផងដែរ ។