ឯកឧត្តម គង់​ វិមាន បានដឹកនាំប្រជុំក្រុមការងារចុះកែសម្រួលព្រំប្រទល់រដ្ឋបាល និងការរៀបចំបង្កើតឬស្នើសុំបំបែកភូមិថ្មី


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២២ ខែសីហា​ ឆ្នាំ​២០១៨​ ឯកឧត្តម គង់​ វិមាន អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដឹកនាំប្រជុំក្រុមការងារចុះកែសម្រួលព្រំប្រទល់រដ្ឋបាល និងការរៀបចំបង្កើតឬស្នើសុំបំបែកភូមិថ្មី នៅឃុំស្រយង់ ស្រុកគូលែន ដែលក្នុងការសាកល្បងជំហ៊ានដំបូងនេះបានរៀបចំបង្គោលលាក់ព្រំប្រទល់ចំនួន ៤បង្គោល សម្រាប់បោះលើទីតាំងចំនុចឯកភាពគ្នា រវាងរដ្ឋបាលឃុំស្រយង់ និងឃុំភ្នំពេញ ៣បង្គោលទៀតរវាងភូមិ-ភូមិ និងនៅបន្តបន្ទាប់​ទៀត​បានប្រគល់ភារកិច្ចជូនទៅស្រុក ចាត់ចែងក្រុមការងារក៏បានណែនាំអំពីនិតិវិធី នៃការរៀបចំសំណុំបែបបទក្នុងការស្នើសុំបំបែកភូមិថ្មីស្របតាមច្បាប់ផងដែរ៕