នាព្រឹកថ្ងៃ១១កើត ខែស្រាពណ៌ សំរឹទ្ធស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២២/០៨/២០១៨ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំរបស់គណកម្មការគ្រប់គ្រងអភិវឌ្ឍន៍ទេសចរណ៍ ខេត្តព្រះវិហារ ក្នុងគោលបំណង់ដាក់ចេញផែនការ ការគ្រប់គ្រង លើកកម្ពស់គុណភាពសេវា ផលិតផលទេសចរណ៍ ការស្វែងរកអ្នកវិនិយោគលើវិស័យទេសចរណ៍ ព្រមទាំងស្រាវជ្រាវសក្តានុពលទេសចរណ៍ក្នុងខេត្តព្រះវិហារ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។
យោងតាមរបាយការណ៍ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានអោយដឹងថា សេវាកម្មទេសចរណ៍នៅទូទាំងខេត្តព្រះវិហារ មាន :
- សណ្ឋាគារមាន ០៣កន្លែង មានបន្ទប់ ១២០
- ម៉ូតែលមាន ០១កន្លែង មានបន្ទប់ ៣០
- ផ្ទះសំណាក់ ៤២កន្លែង មានបន្ទប់ ៥២២
- អាហារដ្ឋាន ៤២កន្លែង មានកៅអី ១ ៧៦៦
- សេវាកម្សាន្ត ២២កន្លែង
- មគ្គុទេ្ទសទេសចរណ៍មានតែ ៣៥នាក់ និងមានសេវាដឹកជញ្ជូនភ្ញៀវមានចំនួន ៤៥គ្រឿងដែរ។