ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានទទួល ជួបឯកឧត្តម ហៅលៀង ស៊ូ (Haoling Xu) ឧបការីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួល ជួបឯកឧត្តម ហៅលៀង ស៊ូ (Haoling Xu) ឧបការីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីពិភាក្សាអំពីការរៀបចំឯកសារកម្មវិធី កិច្ចសហប្រតិបត្តិការរបស់ UNDP នៅកម្ពុជាឆ្នាំ ២០១៩-២០២៣ ដែលមានគោលដៅចូលរួមចំណែកដល់ការអភិវឌ្ឍ កម្ពុជាប្រកបដោយបរិយាប័ន្ន, ចីរភាព និងនាវានុវត្តភាព ឈានទៅសម្រេចគោលដៅនៃការប្រែក្លាយកម្ពុជា ជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ ២០៣០ , នារសៀលថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ០៤:០០ រសៀល, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។