នាវេលាព្រឹកថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាចូលក្រាបបង្គំគាល់និងនាំមកនូវតង្វាយមានចំនួន ១៥ប្រភេទដូចជា គ្រឿងយន្តជីកដី, គ្រឿងចក្របញ្ជាកាយដី, គ្រឿងម៉ាស៊ីនខួងអណ្ដូង, រថយន្ដពន្លត់អគ្គិភ័យ, គ្រឿងយន្តត្រាក់ទ័រ និងសំភារៈជាច្រើនទៀត ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាចូលក្រាបបង្គំគាល់និងនាំមកនូវតង្វាយមួយចំនួន
