ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​បាទ​ សម្ដេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ សព្វ​ព្រះ​រាជ​ហឫទ័យ​ ប្រោស​ព្រះ​រាជ​ទាន​ ឯកឧត្តម​ Xiong Bo ឯក​អគ្គរដ្ឋ​ទូតវិសាមញ្ញ និងពេញសមត្ថភាព​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ចូល​ក្រាប​បង្គំ​គាល់​និង​នាំ​មក​នូវ​តង្វាយ​មួយចំនួន


នា​វេលា​ព្រឹក​ថ្ងៃ​សុក្រ​ ១៣កើត​ ខែ​ស្រាពណ៍​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ពុទ្ធ​សករាជ​២៥៦២​ ត្រូវ​និង​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១៨​ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​បាទ​ សម្ដេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ សព្វ​ព្រះ​រាជ​ហឫទ័យ​ ប្រោស​ព្រះ​រាជ​ទាន​ ឯកឧត្តម​ Xiong Bo ឯក​អគ្គរដ្ឋ​ទូតវិសាមញ្ញ និងពេញសមត្ថភាព​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ចូល​ក្រាប​បង្គំ​គាល់​និង​នាំ​មក​នូវ​តង្វាយ​មានចំនួន ១៥ប្រភេទដូចជា គ្រឿងយន្តជីកដី, គ្រឿងចក្របញ្ជាកាយដី, គ្រឿងម៉ាស៊ីនខួងអណ្ដូង, រថយន្ដពន្លត់អគ្គិភ័យ, គ្រឿងយន្តត្រាក់ទ័រ​ និង​សំភារៈ​ជា​ច្រើន​ទៀត​ ។