(ហ្សាការតា)៖ កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក កញ្ញា ខាន់ ចេសា ដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡា Asian Games លើកទី១៨ ដែលបានប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូណេស៊ី ដែលជាមេដាយមាសដំបូងសម្រាប់បេសកកម្មអត្តពលិកកម្ពុជាឆ្នាំ២០១៨នេះ បន្ទាប់ពីយកឈ្នះលើកីឡាការិនីអារ៉ាប់រួម Alhinaai Mahra ក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្នុងប្រភេទកីឡាជឺជិតស៊ូ លើវិញ្ញាសាទម្ងន់ក្រោម ៤៩គីឡូក្រាម។
ការទទួលបានជ័យជម្នះនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់កីឡាជាតិកម្ពុជា ដែលដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី ដែលត្រូវបានរៀបចំឡើងក្នុងរយៈពេល៤ឆ្នាំម្ដង។ សូមជម្រាបថា កន្លងមក កញ្ញា ខាន់ ចេសា បានឆ្លងកាត់ការប្រកួតកីឡា ៦លើក រួចមកហើយ។