ឯកឧត្តម ម៉ុម សារឿន បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជំនន់ទន្លេសេសាន និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះទឹកជំនន់ ចំនួន១១០៨គ្រួសារ


នៅថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៨ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជំនន់ទន្លេសេសាន និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះទឹកជំនន់ ចំនួន១១០៨គ្រួសារ ស្ថិតឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋចំនួន៧៩គ្រួសារ នៅឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានអាជ្ញាធរជម្លៀលទៅកាន់ទីទួលសុវត្ថិភាព។ ទឹកជំនន់នេះ បានធ្វើឲ្យប៉ះពាល់យ៉ាងដំណំដល់ផលដំណាំ ស្រែចម្ការ សត្វចិញ្ចឹម ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ និងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងអគារសាធារណៈជាច្រើនផងដែរ៕