ឯកឧត្តម សុខ ឥសាន បានអះអាងថា ការចាប់ជនល្មើសនិងការ ដោះលែងទណ្ឌិតគ្មាន រដូវកាលនោះទេ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា(CPP) ឯកឧត្តម សុខ ឥសាន បានអះអាងថា ការចាប់ជនល្មើសនិងការ ដោះលែងទណ្ឌិតគ្មាន រដូវកាលនោះទេ ។

ការលើកឡើងរបស់ អ្នកនាំពាក្យរូបនេះ បន្ទាប់ពីមានមតិមួយចំនួន លើកឡើងថា ដល់រដូវដោះលែង អ្នកទោសហើយជាក់ ស្តែងអ្នកទោស មួយចំនួនជាអតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ និងអ្នកសារព័ត៌មានត្រូវបាន ដោះលែងឲ្យមាន សេរីភាពវិញ បន្ទាប់ពីពូគេត្រូវបានជាប់ ពន្ធនាគារជាច្រើនខែច្រើនឆ្នាំ។

ឯកឧត្តមសុខ ឥសាន្ត បានបញ្ជាក់ឲ្យដឹងតាម ប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៨ សីហា នេះបញ្ជាក់ថា”អ្វីទៅជារដូវចាប់ និងរដូវដោះលែង ។តាមការពិតជាក់ស្តែង នៅកម្ពុជា ក៏ដូចជានៅតាមបណ្តាប្រទេសលើពិភពលោក ការចាប់ចង និងការដោះលែងជនល្មើសច្បាប់ គ្មានរដូវទេ ឲ្យតែពេលណាប្ព្រឹត្តល្មើសច្បាប់ ខុសច្បាប់ នោះជនល្មើសច្បាប់ នឹងត្រូវចាប់ខ្លួន ជាមិនខាន” ។

ឯកឧត្តមបន្តថាចំណែក ការដោះលែងជនជាប់ចោទ និងទណ្ឌិត ក៏ដូច្នេះដែរ គ្មានរដូវកាលទេ វាអាស្រ័យលើ សាច់រឿងរបស់ សាម៊ីជន និងករណី នីមួយៗ ។ ដូច្នេះ ការដែលនិយាយថាមានរដូវចាប់ និងរដូវដោះលែងនោះ ហាក់ដូចជាមាន ចេតនាចោទថាជាផែនការចាប់ ចងនិងដោះលែងដោយមិន ផ្អែកលើបញ្ហាបទល្មើស និងនីតិវិធីរបស់ ស្ថាប័នតុលាការ ទាល់តែសោះ ។ ហេតុនេះ មុននឹងនិយាយស្តី សូមស្នើអ្នកដែលមានសិទ្ធិ និយាយមេត្តាពិចារណាផង កុំចេះតែពឺត ទាំងមិនដឹងខ្យល់នោះ ។

សូមជម្រាបថាការលើកឡើងរបស់អ្នកនាំពាក្យ គណបក្សកាន់អំណាចនេះស្របពេលដែលព្រះ មហាក្សត្របានចេញ ព្រះរាជក្រឹត្យ លើកលែងទោសដល់ទណ្ឌិត មួយចំនួនតាមសំណើ របស់សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕