ឯកឧត្តម គីម រិទ្ធី បានអញ្ជើញជាអធិបតីក្នុងពិធីចែកកុំព្យូទ័រយួរដៃចំនួន៨៦គ្រឿងដល់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងសុខាភិបាល


នៅព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហាឆ្នាំ ២០១៨នេះនៅរដ្ឋបាលខេត្តកណ្តាល ឯកឧត្តម គីម រិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីចែកកុំព្យូទ័រយួរដៃចំនួន៨៦គ្រឿងដល់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងសុខាភិបាល។ ពិធីចែកកុំព្យូទ័រនេះ ក៏មានការចូលរួមពី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលរងក្រុង ស្រុកទាំង១១ និងអង្គភាពមួយចំនួនទៀតផងដែរ។