នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មកពីឃុំត្រមូង ឃុំជាំ ឃុំជាំតាម៉ៅ ឃុំជាំក្រវៀន ឃុំទន្លូង ឃុំរូង និងឃុំចាន់មូល ចំនួន៥៤នាក់ ដើម្បីស្វែងយល់អំពី ការអភិវឌ្ឍតាមគោយនយោបាយវិមជ្ឈការ វិសហមជ្ឈការ ការអនុវត្តតួនាទីភារកិច្ច សមត្ថកិច្ចរបស់ក្រុមប្រឹក្សាឃុំ គោលនយោបាយភូមិឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ និងតម្លៃដែលត្រូវបង់ ព្រមទាំងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ថ្នាក់ឃុំ នៅសាលាឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។