រាជធានីភ្នំពេញ៖ អបអរសាទរ និងស្វាគមន៍កីឡាករតេក្វាន់ដូ ITFកម្ពុជា ក្រោយវិលត្រឡប់ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោក លើកទី១៣ នៅប្រទេសបេឡារូស។ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានេះ មានប្រទេសចំនួន៦០ ចូលរួម ក្នុងនោះកម្ពុជាដណ្ដើមបានមេដាយប្រាក់១គ្រឿង ដោយកីឡាករ បួន ចាន់ថារ៉ាត់ និងមេដាយសំរឹទ្ធិមួយគ្រឿង ដោយកីឡាករ៤រូប គឺកីឡាករ កាង ប៊ុនឡុង សុខ ស៊ូណាម ចេង រោងរាជ្រ និងសេង ម៉េងហៀង មកជូនមាតុប្រទេស។
ស្វាគមន៍ការវិលត្រឡប់ក្រុមកីឡាករតេក្វាន់ដូ ITF កម្ពុជា ក្រោយដណ្ដើមបានមេដាយ២គ្រឿងពីការប្រកួតកីឡាលំដាប់ពិភពលោកនៅប្រទេស បេឡារូស
