អភិបាលរាជធានីភ្នំពេញ បានចាត់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការសិក្សា និងជួសជុលបន្ទាន់នៅផ្លូវលេខ 123CC


ដោយទទួលបានព័ត៌មានពីស្ថានភាពផ្លូវពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការសិក្សា និងជួសជុលបន្ទាន់នៅផ្លូវលេខ 123CC ប្រវែង ៩៧០ម ទទឹង ៦ម និងរៀបចំដាក់បណ្តាញលូផងដែរ ។