ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគី ឯកឧត្តមបណ្ឌិត វីវៀន បាឡាក់គ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី


នៅព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីរបស់ឯកឧត្តម គឺឯកឧត្តមបណ្ឌិត វីវៀន បាឡាក់គ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការទៅសាធារណរដ្ឋសិង្ហបុរី។