សម្តេច ភក្តី សាយ ឈុំ អនុញ្ញាតឲ្យឯកអគ្គរាជទូតទើបតែងតាំងថ្មីចំនួន៣រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍


ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩:៤៥នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីចំនួន៣រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅមុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំសាធារណរដ្ឋហ្វីលីពីន ប្រទេសជប៉ុន និងប្រទេសបែលហ្សិក ។
ឯកអគ្គរាជទូតថ្មីទាំង៣រូបនោះរួមមាន៖ ឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសជប៉ុន ឯកឧត្តម ឡេង ចាន់វីរៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋហ្វីលីពីន និងឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសបែលហ្សិក ។