ពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូជាន់ខ្ពស់ក្រសួងការបរទេសឥណ្ឌា


នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូជាន់ខ្ពស់ក្រសួងការបរទេសឥណ្ឌា ដែលដឹកនាំដោយលោកជំទាវ ស៊ុសម៉ា ស្វារ៉ាច រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដើម្បីផ្ដល់នៅបដិសណ្ឋារកិច្ច និងសារទរចំពោះជោគជ័យជាផ្លែផ្កាត្រចះត្រចង់ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា ពិសេសខេត្តសៀមរាប របស់លោកជំទាវរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា។