ឯកឧត្តម ទេព​ ងន បានអញ្ជើញដឹកនាំ​​គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជ៉ំមហាសន្និបាតអន្តរសភា (AIPA) លើកទី៣៩


នាព្រឹកថ្ងៃចន្ទ ទី៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ទេព​ ងន អនុប្រធានទី២ព្រឹទ្ធសភា​ និងជាប្រធានគណៈប្រតិភូ​ បានអញ្ជើញដឹកនាំ​​គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជ៉ំមហាសន្និបាតអន្តរសភា (AIPA) លើកទី៣៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរី។