ឯកឧត្តម លឹម គានហោ បានអញ្ជើញបើកកិច្ចប្រជុំ ស្តីពី ” ការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងទន្លេនៅក្នុងព្រះជាណាចក្រកម្ពុជា “


ថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៨
នៅទីស្តីការក្រសួង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបើកកិច្ចប្រជុំ ស្តីពី ” ការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងទន្លេនៅក្នុងព្រះជាណាចក្រកម្ពុជា ” ដែលសហការរៀបចំឡើងដោយ អាជ្ញាធរទន្លេសាប, ភ្នាក់ងារទឹកបារាំង Loire-Britany and Rhine-Meuse, ការិយាល័យទឹកអន្តរជាតិបារាំង, ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងធនាគារពិភពលោក ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីត្រួតពិនិត្យលើ ៖
– ដំណើរការក្នុងការអនុវត្តគម្រោងនីមួយៗ ទាក់ទងនឹងគោលបំណងដែលបានដៅ/កំណត់ ។
– បញ្ហាមួយចំនួនដែលមាននៅក្នុងការអនុវត្តគម្រោងលើការពង្រឹងសមត្ថភាព ( លើផ្នែកថវិកា, លើបទដ្ឋានគតិយុត្តិ និងលើផ្នែកបច្ចេកទេស ) និងភាពទទួលខុសត្រូវនៅក្នុងការគ្រប់គ្រងផែនការសកម្ម នៃអាងទន្លេដែលបានបង្កើតរួចមកហើយ ។
– ការចែករំលែកនូវបទពិសោធន៍លើបញ្ហា និងដំណោះស្រាយក្នុងការគ្រប់គ្រងគម្រោង ។
– ការរៀបចំម៉ូឌែល/បែបបទគំរូក្នុងការគ្រប់គ្រងអាងទន្លេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

H.E Lim KeanHaor, Minister of Water Resources and Meteorology, Chaired a Meeting about Integrated Water Resources Management of the River in Kingdom of Cambodia Which Organized by Tonle Sap Authority, French Water Agency Loire-Britany and Rhine-Meuse, French International Water Bureau, French for Developmet Agency, Japan International Cooperation Agency, World Bank.

The Purpose of the Meeting is to Examine on :

– The Process of Each Projects Related to the Goals.
– Some Issues within the Implementation of the Project to Further Strengthen the Capacity and Responsibility to Manage Active River Basin Schemes.
– Sharing Experiences on Issues and the Solutions.
– Preparing Model and Sample on River Management in Cambodia.