សម្តេច សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម កើ ណៃលាង


រសៀល ថ្ងៃច័ន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ នឹងរំលែកទុក្ខក្រុមគ្រួសារ សពឯកឧត្តម កើ ណៃលាង ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាដែល បានទទួលមរណៈភាព នៅវេលាម៉ោង១២. ១៤នាទីយប់ ឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ៦៩ឆ្នាំ ដោយជរាពាធ។
សពឯកឧត្តម កើ ណៃលាង បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅភូមិគ្រឹះលេខ៣០ ផ្លូវ៤៥៦ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមអោយដួងវិញ្ញាណក័្ខន្ធឯកឧត្តម កើ ណៃលាង បានទៅកាន់សុគតិភពកុំ បីឃ្លៀងឃ្លាតឡើយ….។

Monday Morning, 03 September 2018

Samdech Pheakdei Say Chhum, President of the Senate, Paid His Last Respect to Late H.E Ker NaiLeang, Advisory of Minstry of Education, Youth and Sports Who Passed Away at 12:45 Am, 01 September 2018 with the Ege of 69 Years Old.

The Funeral Was Held at Home 30, Street 456, Sangkhat Toul Tum Poung 2, Khan Chamkarmon, Phno Penh.

May His Sould Rest in Peace!