មន្រ្តីរាជការវ័យក្មេងក្រសួងបរិស្ថានចូលរួមក្នុងវេទិកាយុវជនឆ្នើមជីវៈចម្រុះអាស៊ាននៅប្រទេហ្វីលីពីន


ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ៖ ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃអង្គារ ៩រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ មន្រ្តីរាជការវ័យក្មេងក្រសួងបរិស្ថាន បានចូលរួមក្នុងវេទិកាយុវជនឆ្នើមជីវៈចម្រុះអាស៊ានលើកទី២ ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ វេទិការនេះមានការចូលរួមដោយយុវជនឆ្នើមមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ការអភិរក្សជីវៈចម្រុះ និងផ្តល់ការគាំទ្រដល់យុវជនក្នុងការបង្កើត ការអភិវឌ្ឍន៍គោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិរក្សជីវៈចម្រុះ ។ វេទិការនេះ បានទទួលស្គាល់រាល់សកម្មភាពយុវជនកន្លងមកតាមរយៈកិច្ចពិភាក្សា និងផ្សព្វផ្សាយដល់យុវជនបានយល់ដឹង និងចូលរួមក្នុងការអភិរក្សជីវៈចម្រុះក្នុងសហគមន៍ ថ្នាក់ជាតិ និងក្នុងតំបន់ប្រទេសជាសមាជិកអាស៊ាន។ នៅក្នុងព្រឹត្តិការណ៍ការចូលរួមចែករំលែកព័ត៌មានពីយុវជនឆ្នើមដែលមានបទពិសោធន៍កន្លងមក គឺជាសារលើកទឹកចិត្តដល់យុវជនផ្សេងទៀតឱ្យចូលរួមថែររក្សាបរិស្ថាន ការពារ និងអភិរក្សជីវៈចម្រុះ ដើម្បីក្លាយជាយុវជនឆ្នើមជីវៈចម្រុះនាថ្ងៃអនាគត៕