ឥណ្ឌា កំពុងសាងសង់រូបសំណាកធំជាងគេក្នុងពិភពលោក


ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានបន្ទូលថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្ដបំពេញបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុង រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្ដនិរន្តភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជាជារដ្ឋរឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ គ្រប់រូប។

ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អំឡុងពេលព្រះអង្គយាងជាព្រះរាជធិបតីក្នុងឱកាសបើសម័យប្រជុំដំបូង នៃរដ្ឋសភា នីតិកាលទី៦ នៅថ្ងៃទី៥ ខែកញ្ញា ២០១៨នេះ
ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ បានធ្វើឡើងក្នុងព្រះរាជសុន្ទរកថា អំឡុងពេលព្រះអង្គយាងជាព្រះរាជធិបតីក្នុងឱកាសបើកសម័យប្រជុំដំបូង នៃរដ្ឋសភា នីតិកាលទី៦ នៅថ្ងៃទី៥ ខែកញ្ញា ២០១៨នេះ។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលទៀតថា តំណាងរាស្រ្តក្នុងរដ្ឋសភាជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀតជួយប្រជាពលរដ្ឋឲ្យរស់នៅបាន ស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត និងមានការងារធ្វើសមរម្យទោតាមកម្លាំងសមត្ថភាព និងកម្រិតជីវភាពរបស់ខ្លួន៕