ថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ មន្ត្រីបច្ចេកទេសនាយកដ្ឋានទឹកស្អាត និងអនាម័យ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ចុះវាស់កម្រិតនីវ៉ូស្តាទិចនៅអណ្តូងត្រួតពិនិត្យទឹកក្រោមដីតាមបណ្តាស្រុក/ក្រុង ក្នុងខេត្តស្វាយរៀង ។ តាមរយៈការពិនិត្យជាក់ស្តែងឃើញថា កម្រិតនីវ៉ូស្តាទិចអណ្តូង ៖ (១) កម្រិតអប្បបរមា ២,៤០ ម, (២) កម្រិតអតិបរមា ៦,៣០ ម ។
មន្ត្រីបច្ចេកទេសនាយកដ្ឋានទឹកស្អាត និងអនាម័យ ចុះវាស់កម្រិតនីវ៉ូស្តាទិចនៅអណ្តូងត្រួតពិនិត្យទឹកក្រោមដីតាមបណ្តាស្រុក/ក្រុង ក្នុងខេត្តស្វាយរៀង
