ឯកឧត្តម ប្រាក់ ចំរើន និងឯកឧត្តម ខៀវ មុត បានអញ្ជើញចូលរួមប្រជុំគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច នៃមហាសន្និបាតAIPA លើកទី៣៩ នៅប្រទេសសិង្ហបុរី


នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញចូលរួមប្រជុំគណៈកម្មាធិការកិច្ចការសេដ្ឋកិច្ច នៃមហាសន្និបាតAIPA លើកទី៣៩ នៅប្រទេសសិង្ហបុរី។
ជាលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការសេដ្ឋកិច្ច បានអនុម័តដោយកុងសង់ស៊ីសលើ ១) សេចក្តីសម្រេចស្តីពី ការពង្រឹងកិច្ចសហប្រតិបតិ្តការដើម្បីលើកម្ពស់លំហូរទិន្នន័យឆ្លងដែននៅអាស៊ាន ២) សេចក្តីសម្រេចស្តីពី ការលើកកម្ពស់នវានុវត្តន៍ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអីុនធើណេត ៣) ការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ឲ្យកាន់តែស៊ីជម្រៅ សម្រាប់តំបន់អាស៊ាន ៤) បទប្បញ្ញតិ្តល្អនៅក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និង៥) កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្មពិភពលោក រវាងមហាអំណាចសេដ្ឋកិច្ច។