មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បន្តនាំយកគ្រឿងចក្រចុះស្តារប្រឡាយសង្គ្រោះស្រូវកសិករ


ប្រឡាយ ០១ ខ្សែទៀត ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ធ្វើការស្តារប្រវែង ២.០០០ ម ដើម្បីនាំទឹកពីប្រឡាយមេវ៉ៃគោ ទៅអន្តរាគមន៍សង្គ្រោះដំណាំស្រូវរបស់កសិករដែលកំពុងជួបការខ្វះខាតទឹកប្រមាណ ៥០០ ហិកតា នៅក្នុងឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ។ ការងារនេះបានចាប់ផ្តើមកាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៨ ហើយមកដល់ពេលនេះសម្រេចការងារបានប្រមាណ ៤០% ហើយ ។

Department of Water Resources and Meteorology Reconstructed the Canal with 2,000 Meters in length to Bring the Water from Vai Ko Main Canal to Irrigate 500 Hectares of Rice Fields in Svay Chrum Commune, Me Sang District, Prey Veng Province. This Reconstruction Started on 03 September 2018 and so far, It Has Achieved 40%.