ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំស្តីពី ការអនុវត្តកញ្ចប់ថវិការបស់គណៈកម្មការជំនាញ និងក្រុមនានារបស់ព្រឹទ្ធសភា


នាព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំស្តីពី ការអនុវត្តកញ្ចប់ថវិការបស់គណៈកម្មការជំនាញ និងក្រុមនានារបស់ព្រឹទ្ធសភា (រចនាសម្ព័ន្ធនយោបាយ) ដោយមានការចូលរួមពីប្រធានគណៈកម្មការទាំង១០ ព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា៕

Monday Morning, 10 September 2018

The Senate of Cambodia Held Its Meeting about the Implementation of the Committees’ Budgets. The Meeting was Attended by the 10 Leaders of Committee.