លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្តចុះសំណេះសំណាលនិងថ្លែងអំណរគុណដល់ក្រុមយុវជនគណបក្សក្រោយឈ្នះឆ្នោត


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្រ្តៃយ៍នៃគណៈកម្មការកណ្តាល គណបក្ស ប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលនិងថ្លែងអំណរគុណដល់ក្រុមយុវជនគណបក្សប្រជាជនកម្ពុជា នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនៅ ព្រឹកថ្ងៃអាទិត្យ​ ១៤រោច​ខែស្រាពណ៍​ ឆ្នាំច​ សំរិទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី៩​ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់អង្គពិធី ហើយក៏បានកោតសសើរ និងថ្លែងអំណរគុណដល់ក្មួយៗជាក្រុមយុវជនសកម្មជនបក្សដែលបានចុះឃោសនារកសម្លេងឆ្នោតនិងនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹភ្លូកដី ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុង អាណ្តិទី៦នេះរហូត១២៥អាសនៈ។

លោកជំទាវបានបញ្ជាក់ថា ជ័យជំនះទាំងនេះកើតចេញអំពី៖ ទី១. ការចូលរួមរបស់បងប្អូនទាំងអស់គ្នា ទី២. គណបក្ស ប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ ១១ចំណុច ដែលបានបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ តាមរយៈ អភិក្រម មនុស្ស ផ្លូវ ទឹក ភ្លើង ជាដើម ។ល។ ទី៣. អំពើល្អ និងប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ទាំងក្នុងឆាកជាតិ និងឆាកអន្តរជាតិ ។

លោកជំទាវបានបន្តទៀតថា អាណាត្តិទី៦នេះ យើងត្រូវរួមគ្នាអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀតព្រមទាំង ទាក់ទាញអ្នកវិនិយោគ បង្កើតជារោងចក្រ សហគ្រាសជាច្រើនទៀតឲ្យមករកសុីនៅខេត្តខេត្តស្វាយរៀង ដើម្បីអោយប្រជាពលរដ្ឋមានការងារធ្វើកាត់បន្ថយ ភាពក្រីក្រ បង្កើនជីវភាព បានមួយកំរិតបន្ថែមទៀត។

លោកជំទាវបានបញ្ជាក់ថាយុវជនពិតជាមានតួនាទីសំខាន់ណាស់ក្នុងការកំណត់ជោគវាសនាប្រទេសជាតិដូច្នេះក្មួយៗយុវជនទាំងអស់ត្រូវខិតខំរៀនសូត្រនិងរួមគ្នាថែរក្សាសុខសន្តិភាពអោយស្ថិតស្ថេរជានិរន្តដើម្បីប្រទេសជាតិយើងមានការអភិវឌ្ឍជាបន្តបន្ទាប់ទៀត។

លោកជំទាវក៏បានសូមសំណូមពរឲ្យអាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ចទាំងអស់នៅស្រុកស្វាយជ្រំត្រូវរួមគ្នាធ្វើអំពើល្អ និងត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ និងត្រូវ យកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ រក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្ត គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ។

Sunday, 09 September 2018

Her H.E Men Sam An Continued to Visit and Thank to CPP’s Youth After Winning the Election at Svay Chruy District, Svay Rieng Province.

Her H.E Has Forwarded a Greeting Message from Samdech Techo Hun Sen and Samdech Kitiprithbandith to CPP’s Youth and also Appreciated and Thanked the CPP’s Youth for their Election Campaign.