កាលពីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាង ឯកឧត្តម បណ្ឌិត អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម តោ គិមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់កងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក សាស្ត្រាចារ្យ វេជ្ជបណ្ឌិត BEAT RICHNER ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ដែលបានទទួលមរណភាព នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០២ : ៤៥ នាទីព្រឹក ត្រូវនឹងថ្ងៃអាទិត្យ ១៤រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធឹស័ក ព.ស.២៥៦២ ក្នុងជន្មាយុ ៧១ ឆ្នាំ ដោយជរាពាធ។
សូមគុណបុណ្យព្រះរតនត្រៃ វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជា-ណាចក្រកម្ពុជា បារមីថែរក្សាទឹកដីអង្គរ សូមតាមប្រោសប្រទាន សព្វសាធុការពរ ជូនដួងវិញ្ញាណក្ខន្ធរបស់លោក បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។