សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលេខាធិការនៃគណៈកម្មាធិការបក្សកុម្មនីស្តចិន


មុនពិធីលៀងសាយភោជន៍កាលពីល្ងាចមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក លូ ស៊ីនសឺ (Lu Xinshe) លេខាធិការ នៃគណះកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ប្រទេសចិន។

លោក លូ ស៊ីនសឺ (Lu Xinshe) បានថ្លែងអំណរគុណ សម្តេចតេជោដែលបានដឹកនាំគណះប្រតិភូ អញ្ជើញចូលរួមពិព័រណ៌ចិនអាស៊ាន លើកទី១៥ នៅទីក្រុងណាននីង។ ពិព័រណ៌ចិនអាស៊ានឆ្នាំ២០១៨នេះ មានពិព័រណ៌រជាង៦៦០០ស្តង់ និងក្រុមហ៊ុនជាង៧ពាន់ក្រុមហ៊ុនចូលរួម។ ក្នុងនាមប្រជាជនតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី លោកសូមចូលរួមផ្តល់ជូនអង្ករផ្កាម្លិះដែលមានតម្លៃ១លានដុល្លាអាមេរិក ជូនដល់ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ លោក លូ និងប្រជាជនតំបន់ស្វយ័តជនជាតិក្វាងស៊ី ដែលបានឧបត្ថម្ភអង្ករតម្លៃ១លានដុល្លារ ដល់សម្តេច។ ក្នុងនាម សម្តេចផ្ទាល់ និងរាជរដ្ឋាភិបាលកម្ពុជា សម្តេចនឹងយកអង្ករទាំងនេះជូនទៅកាកបាទក្រហមកម្ពុជាសម្រាប់សកម្មភាពមនុស្សធម៌ ជាពិសេស សម្រាប់ជួយជនរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់៕